ត្រឡប់ក្រោយ

លោក សម រង្ស៊ី ទាមទារឱ្យនាយករដ្ឋមន្ត្រីសងប្រាក់៣០ពាន់លានដុល្លារ បន្ទាប់ពីលោក ហ៊ុន សែន ថាលោក សម រង្ស៊ី នៅជំពាក់៣០ម៉ឺនដុល្លារ

លោក​ សម រង្ស៊ី​ ទាមទារ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ផ្តល់​សំណង​មក​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ទំហំ​ទឹក​ប្រាក់​៣០ពាន់​លាន​ដុល្លារ​ ដោយ​លោក​ចោទ​ថា ​ប្រមុខ​រដ្ឋាភិបាល ​និង​មន្ត្រី​ជិត​ដិត​របស់​លោក​ បាន​​កេង​ប្រវ័ញ្ច​លុយ​ជាតិ​ យ៉ាង​តិច​១ពាន់​លាន​ដុល្លារ​មួយ​ឆ្នាំ ​ក្នុង​រយៈ​ពេល​៣០ឆ្នាំ​កន្លង​មក​នេះ។ ​ប្រតិកម្ម​របស់​លោក​សម រង្ស៊ី​ គឺ​ជា​ការ​ឆ្លើយ​តប​បន្ទាប់​ពី​លោក​ ហ៊ុន សែន ​បាន​ប្រកាស​នៅ​ពេល​ថ្មីៗ​តាម​ទារ​លុយ​ លោក​ សម រង្ស៊ី​ នៅ​ជំពាក់​លុយ​ចំនួន​៣០​ម៉ឺន​ដុល្លារ​ទៀត ​ជុំវិញ​បទ​បរិហាកេរ្តិ៍​ បើ​ទោះ​ជា​លក់​ទី​ស្នាក់​បក្ស​ហើយ​តែ​នៅ​សង​មិន​គ្រប់។
ប្រភព RFI៖ https://bit.ly/3Q8a8FA
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា