ត្រឡប់ក្រោយ

លោក​ ស ខេង​ ថា​មាត្រា​ចំនួន៩​ ក្នុង​ចំណោម១៦​នៃច្បាប់​ស្តីពីសមាគម​និង​អង្គការ​ក្រៅរដ្ឋាភិបាលត្រូវ​បាន​ជជែក​ស្រុះស្រួល​គ្នាហើយ

នៅក្នុង​ពិធី​បើក​វេទិកា​ស្ដី​ពីភាព​ជាដៃគូ​រវាង​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​លើកទី៥​ នា​ព្រឹក​ថ្ងៃអង្គារ​នេះនៅ​សណ្ឋាគារ​សុខា​រាជធានីភ្នំពេញ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃបាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា ​បរិយាកាស​នៃ​កិច្ច​ប្រជុំ​លើកទី៥​ រវាង​អង្គការ​សង្គម​ស៊ីវិល​ និង​រដ្ឋា​ភិបាល​បាន​ប្រព្រឹត្ត​ទៅល្អ។ ​តាម​លោក ​ស ខេង​ ក្រុម​ការងារ​រាជរដ្ឋាភិបាល​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ​បាន​ស្រុះស្រួល​គ្នា​លើខ្លឹមសារ​ដែល​បាន​កែសម្រួល​ចំនួន​៩មាត្រា ​ក្នុង​ចំណោម​ខ្លឹមសារ​ចំនួន​១៦​ នៃច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅរដ្ឋាភិបាល​ ដែល​បាន​ស្នើ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល។​ ចំណែក​មាត្រា​ដែលនៅ​សេសសល់​ចំនួន​៧ទៀត ​ភាគី​សង្គម​ស៊ីវិល​បាន​ស្នើឲ្យ​មាន​ការពិនិត្យ​ពិភាក្សា​ផ្ទៃ​ក្នុង​ឡើង​វិញ​ ដើម្បី​ដាក់​ជូន​មក​ក្រសួង​មហាផ្ទៃម្តង​ទៀត។​
ប្រភព RFI៖ https://bit.ly/3vRS3lW
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា