ត្រឡប់ក្រោយ

ពលរដ្ឋ​មួយ​ចំនួន​​នៅ​ខេត្ត​ប៉ៃលិន​ ត្អូញត្អែរ​ពី​ក្លិនស្អុយ​គំនរ​សំរាម​​ប៉ះ​ពាល់​​ដល់​សុខភាព

ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ បារម្ភ​ពី​សុខភាព​ ខណៈ​រង​ផល​ប៉ះពាល់​ពី​ទីលាន​ចាក់​សំរាម​ មាន​​ក្លិន​ស្អុយ​ និង​មាន​សត្វ​រុយ​​ច្រើន​ខុស​ពី​ធម្មតា​ហើរ​ចូល​ក្នុង​ភូមិ​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ អាជ្ញាធរ​ជំនាញ​ ​ពាក់ព័ន្ធ​គួរ ចុះ​ត្រួត​ពិនិត្យ​ ​និង​រក​ដំណោះ​ស្រាយ​ច្បាស់លាស់​តាម​សំណើ​របស់​ពលរដ្ឋ​ ហើយ​រក​វិធី​​ទប់​ស្កាត់​​ កុំ​អោយ​មាន​ជំងឺ​ឆ្លង​ផ្សេង​ៗ​ ​ប៉ះពាល់​សុខភាព​ពលរដ្ឋ។​
ប្រភព RFA៖ https://bit.ly/3Zmyf7D
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា