ត្រឡប់ក្រោយ

មេ​ដឹកនាំ​សង្គម​ស៊ីវិល​ទាំង៤ ​ព្រម​ដកបទចម្រៀង​«ឈាមបាតុករ»​ ចេញ​ពី​បណ្តាញ​សង្គម​ក្រោយ​រងការព្រមាន​ពីអាជ្ញាធរ

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤រូប​ បាន​សុខចិត្ត​ដកបទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​«ឈាមបាតុករ»​ ចេញ​ពី​បណ្តាញ​សង្គម​របស់​ខ្លួន​ ក្រោយ​ពួកគេ​ត្រូវ​បាន​កោះហៅ​ជា​បន្ត​បន្ទាប់​គ្នា​ចាប់​តំាំង​ពីថ្ងៃ​ចន្ទទី០៩​ ខែ​មករា​មក​ឲ្យ​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​ប៉ូលីស​ក្រុងភ្នំពេញ។​ ការ​សម្រេច​លុបចោល​ឃ្លីប​ចម្រៀង​ដែល​រៀបរាប់​ពី​អំពើ​ហឹង្សា​នៅ​ផ្លូវវេង​ស្រេង​កាលពី៩ឆ្នាំ​មុន​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ព្រមាន​ថា​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​បន្ត​ប្រសិន​បើមិន​លុបចេញ​ពីគេហទំព័រ​ និង​បណ្តាញ​សង្គម​របស់​ពួកគេ។
ប្រភព RFI៖ https://bit.ly/3Zrri5n
Join Telegram : https://t.me/COMFREL

See less
ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា