ត្រឡប់ក្រោយ

ពលរដ្ឋ​រស់​នៅ​ជាប់​បឹង​តាមោក​ លើក​គ្នា​ដាក់ញត្តិ​មក​ក្រសួង​និង​ស្ថាប័ន​រដ្ឋ៣ទៀត​ ដើម្បី​រក​កិច្ចអន្តរាគមន៍​រឿង​វិវាទដីធ្លី

ពលរដ្ឋ​ប្រមាណ​៤០គ្រួសារ​តំណាង​ឱ្យពលរដ្ឋ​ជាង​២០០គ្រួសារ​រស់​នៅក្បែរ​បឹងតាមោក​ បាន​បន្ត​ដាក់​ញត្តិ​មក​ក្រសួង​និងស្ថាប័ន​រដ្ឋ​ចំនួន៣​ ដើម្បី​ស្វែង​រក​កិច្ចអន្តរាគមន៍​ពាក់ព័ន្ធ​នឹង​រឿងវិវាទដីធ្លី​ដែល​ពួក​គេ​អះអាង​ថា ​អាជ្ញាធរ​មិន​ព្រម​ចេញ​ប្លង់​កម្មសិទ្ធិកាប់​ដីធ្លី​ និង​សៀវភៅ​ស្នាក់នៅ ​ប៉ុន្តែបែរ​ជាក្រុមហ៊ុន​មាន​អំណាច​មាន​សិទ្ធិកាន់កាប់​និង​អភិវឌ្ឍន៍​ជាហូរហែរ​លើដីបឹងតាមោក​នោះបាន។​ ក្នុងញត្តិ​នោះ ​ប្រជាពលរដ្ឋ​ជាង២០០គ្រួសារ​ ស្នើ​សុំរដ្ឋាភិបាល​អភិវឌ្ឍន៍​នៅហ្នឹង​កន្លែង​ចាស់​ដដែល ​ដោយមិនទទួល​ការ​ផ្លាស់ប្តូរ​ទីលំនៅ​ថ្មីនោះទេ។
ប្រភព RFI៖ https://bit.ly/3IJSFlm
Join Telegram : https://t.me/COMFREL

See less
ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា