ពលរដ្ឋរងគ្រោះទឹកជំនន់ ស្នើអភិបាលខេត្តកណ្ដាលពន្លឿនរកទីតាំងលំនៅឋានបណ្ដោះអាសន្ន
ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ដែលបាត់បង់ផ្ទះសម្បែងទាំងស្រុង និងកំពុងរស់នៅតាមចិញ្ចើមផ្លូវក្នុងភូមិសាស្ត្រ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ខេត្តកណ្ដាល ស្នើឲ្យអាជ្ញាធរពន្លឿនការដោះស្រាយរកទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន ជូនពួកគាត់ឲ្យបានឆាប់រហ័ស ដោយសារពួកគាត់កំពុងជួបការលំបាកជាច្រើនដូចជា គ្មានកន្លែងស្នាក់នៅត្រឹមត្រូវ គ្មានទឹកស្អាត អគ្គិសនីប្រើប្រាស់ និងគ្មានបង្គន់អនាម័យជាដើម។ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែទទួលខុសត្រូវចំពោះគ្រោះមហន្តរាយនេះ។
ប្រភព RFA៖ https://bit.ly/3ZVqIgh
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា