ត្រឡប់ក្រោយ

ប្រតិភូ​ខ្មែរ​ក្រោម​ជំរាប​ប្រាប់​សន្និសិទ​អន្តរ​សាសនា​ស្តី​ពី​ការ​រំលោភ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សន្និសិទ​សេរីភាព​សាសនា​អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ នៅ​ដើម​សប្តាហ៍​នេះ​ ដើម្បី​ធ្វើរបាយការណ៍​ស្តីពី​​ស្ថានភាព​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ទៅ​លើ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​កំពុង​គង់​នៅ​លើ​ទឹក​ដី​កំណើត។ ​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លើក​ឡើងថា ​​សន្និសិទ​នេះ​ជា​ឱកាស​មាស​ដើម្បី​ជំរាប​មេ​ដឹកនាំ​សាសនា​ទាំង​អស់​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ឲ្យ​ស្វែង​យល់​ពី​ការ​ប្រវត្តិ​នៃការ​ប្រតិបត្តិ​សាសនា​របស់​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​។
ប្រភព RFA៖ https://bit.ly/3HaaveM
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា