ត្រឡប់ក្រោយ

អ្នក​ជំនាញ​ថា ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ពុំ​បាន​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​វិជ្ជមាន​នៅ​កម្ពុជា​ទេ

នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រព័ន្ធ​ឃោសនា​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា​គួរ​ឱ្យ​កត់​សម្គាល់។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា វិទ្យុ​មិត្តភាព​កម្ពុជា​ចិន តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ប្រជាភិថុតិ​គាំទ្រ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ឃោសនា​គោល​នយោបាយ​របស់​បក្ស​កុម្មុយនីស្ត​ចិន ជាជាង​ផ្សាយ​នូវ​បញ្ហា​សង្គម និង​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នក​ជំនាញ​ព័ត៌មាន​លើកឡើង​ថា អ្នក​ធ្វើការ​លើ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិតប្រាកដ ត្រូវ​មាន​វិជ្ជាជីវៈ និង​ឯករាជ្យ ដោយ​ពុំ​គួរ​លម្អៀង​ទៅ​រក​ក្រុម​បក្ស​ណា​មួយ​នោះ​ទេ។
ប្រភព RFA៖ https://bit.ly/3wSzXko
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា