ជាតិ កម្ពុជា អាចមានភ្លៀងកម្រិតខ្សោយ ដោយសារឥទ្ធិពលសម្ពាធទាប
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ឥទ្ធិពលសម្ពាធទាបខ្សោយអាចធ្វើឱ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់កម្រិតខ្សោយរយៈពេលមួយសប្ដាហ៍។ ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ កុម្ភៈ បានឱ្យដឹងថា ចាប់ថ្ងៃទី៨ ដល់១៤ ខែកុម្ភៈ កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធទាបកម្រិតខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយតិចតួចបំផុត។ ចំពោះតំបន់មាត់សមុទ្រវិញ ក្នុងករណីមានភ្លៀងក៏ស្ថិតក្នុងកម្រិតខ្សោយដូចគ្នា៕
ប្រភព ថ្មីៗ ៖ https://bit.ly/3DQ…
See more
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា