ត្រឡប់ក្រោយ

រដ្ឋាភិបាល​នឹង​មាន​ដំណោះស្រាយ​លើអគារ​ជាប់​គាំង​នៅខេត្ត​ព្រះសីហនុ​ជាង​១ពាន់​នៅពេល​ខាងមុខ

នៅក្នុង​សន្និសីទ​កាសែត​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នាព្រឹកថ្ងៃ​ពុធ​នេះ ​លោក គួច ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​ឲ្យដឹងថា​ អគារខ្ពស់​ដែល​ជាប់គាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ សរុប​មានចំនួន​ ១០០៦អគារ​ ក្នុង​នោះមាន​ជាង​៣០០អគារ​ ទុក​ចោល​អត់​ដំណើរ​ការ​សាងសង់​បន្ត​ បន្ទាប់​ពីអ្នក​វិនិយោគ​បាន​រង​នូវវិបត្តិកូវីដ-១៩ ​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពីចុង​ឆ្នាំ២០១៩។​ ក្រៅពីនេះ​អគារ​មួយ​ចំនួន​ទៀត​កំពុង​ដំណើរ​ការ​ជួសជុល ​ខ្លះ​កំពុង​ដំណើរការ​អាជីវកម្ម ​និង​អគារ​ផ្សេង​ទៀត​ត្រូវ​បាន​គេទុក​ចោល​នៅឡើយ។ ​ជាដំណោះស្រាយ​ លោក​អភិបាល​ខេត្ត ​បញ្ជាក់​ថា​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​សិក្សា​ជុំវិញ​បញ្ហា​នេះ ​ដែល​ពេល​នេះ​ដល់​ដំណាក់​កាល​មួយ​រង់ចាំ​សេចក្តី​សម្រេច​ពីថ្នាក់ដឹកនាំ ​ដោយ​ក្នុង​នោះ​ក៏មាន​គោលការណ៍​អនុគ្រោះ​ផងដែរ​។​
ប្រភព RFA៖ https://bit.ly/3YyNJVg
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា