ដើម្បីបញ្ចប់វប្បធម៌លាបពណ៌និងប្រមាថ លោក ហ៊ុន សែន មិនលើកទោសឲ្យលោក សុន ឆ័យទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងតាមបណ្តាញសង្គមតេឡេក្រាមរបស់លោកនៅថ្ងៃអង្គារនេះថា លោកមិនអាចទទួលយកការសុំទោសពីលោក សុន ឆ័យ បានទេ។ ការបញ្ជាក់របស់លោក ហ៊ុន សែន ដូច្នេះ បានធ្វើឡើងក្រោយពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានសរសេរលិខិតសុំទោសលោក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការលើកឡើងថាគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាចោរលួចសន្លឹកឆ្នោត។
ប្រភព RFA៖ https://bit.ly/3EHFaQ6
Join Telegram : https://t.me/COMFREL
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា