លោក ហ៊ុន សែន៖ កម្ពុជាកំពុងជំរុញការទូតចុះ «គុនខ្មែរ»និង «Muay Thai» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមគ្នាជាមួយថៃ
នៅក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងជំរុញផ្នែកការទូតនៅក្នុងការចុះ «គុនខ្មែរ» និង «Muay Thai» ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមគ្នាជាមួយប្រទេសថៃ។ លោក ហ៊ុន សែន លើកឡើងថា ភាពចម្រូងចម្រាស់រវាងកម្ពុជានិងថៃ ជុំវិញការហៅឈ្មោះសិល្បៈក្បាច់គុននោះ ពុំគួរកើតមាននិងអូសបន្លាយ រហូតបង្កទៅជាទំនាស់រវាងប្រជាជាតិទាំងពីរឡើយ។ លោករំពឹងថា ភាពចម្រូងចម្រាស់នេះ នឹងបញ្ចប់ទៅតាមរយៈកិច្ចសហការផ្នែកការទូតចុះបញ្ជីសិល្បៈក្បាច់គុននេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមគ្នា។
ប្រភព RFI៖ https://bit.ly/3JaLXoh
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា