ត្រឡប់ក្រោយ

នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ចូល​រួម​កិច្ចប្រជុំ​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី៤ ប្រទេស​ឡាវ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី៤ មេសា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) លើក​ទី៤។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ជជែក​អំពី​បញ្ហា​ប្រឈម​នានា ដែល​តំបន់​មេគង្គ​កំពុង​ជួប​ប្រទះ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា លោក ហ៊ុន សែន គួរតែ​យក​ឱកាស​ក្នុង​កិច្ច​ប្រជុំ​នេះ​ដោះស្រាយ​ពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ធំៗ ចំនួន ៦ ដែល​ប្រទេស​ចិន​បាន​សង់​នៅ​លើ​ដង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ចិន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ រស់នៅ​ខ្សែទឹក​ខាងក្រោម ។
ប្រភព RFA៖ https://bit.ly/3Ka6Uis
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា