ត្រឡប់ក្រោយ

ក្រុម​អ្នក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ផ្ទុះ​ការ​តវ៉ា បន្ទាប់​ពី​ក្រុម​ហ៊ុន MACLE LOGISTICS​ មិន​សង​លុយ

ក្រុម​កម្មករ​កាប់​ឈើ​លក់​ឲ្យ​ក្រុម​ហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ជាង​២០​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​បើក​លុយ​ដល់​ពួក​គេ ។ពួកគាត់​អះអាង​ថា ប្រាក់​ទាំង​នោះ​ពួក​គេ ​ខំ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ យក​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន​នេះ​ជាង​ ១​ឆ្នាំ​​មក​ហើយ​។ ពួក​គេ​បន្ថែម​ថា ក្រុម​ហ៊ុន​ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) បាន​បញ្ជូន​ពួក​គេ​ឲ្យ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ យក​មក​លក់​ឲ្យ​ខ្លួន​តម្លៃ ៤០ម៉ឺន​រៀល​ក្នុង​មួយ​ម៉ែត្រ​គីប ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ​មិន​បាន​បើក​លុយ​ឲ្យ​ពួក​គេ​នោះ​ទេ ។
ប្រភព​ RFA ៖ https://bit.ly/45U6aIg
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា