ត្រឡប់ក្រោយ

សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​​ឈើ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​ និង​បញ្ជាការដ្ឋាន​យោធ​ភូមិ​ភាគ៣

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ស្វែងរក​ការ​ពិត​ករណី​លាក់​ទុក និង​កែច្នៃ​ឈើ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង និង​ក្នុង​មូលដ្ឋាន​ នៃ​បញ្ជាការដ្ឋាន​យោធ​ភូមិភាគ៣ នៅ​ខេត្ត​កំពង់ស្ពឺ។ ការ​ជំរុញ​នេះ​គឺ​ក្រោយ​ព័ត៌មាន​​ស៊ើប​អង្កេត​​​​​ម៉ុងហ្គាបៃ ​(Mongabay) បាន​ចុះផ្សាយ​នា​ពេល​ថ្មីៗនេះ​ ពី​ការ​រក​ឃើញ​ទីតាំង​ស្ថាប័ន​រដ្ឋ​ចំនួន​ពីរ​​នេះ​ ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ផ្ទុក និង​កែច្នៃ​​ឈើ​ខុស​ច្បាប់​ដែល​កាប់​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំក្រវ៉ាញ។
ប្រភព RFA៖ https://bit.ly/3Paican
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា