ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយសារយុទ្ធនាការ«កុំទៅបោះឆ្នោត ឬទៅគូសចោលសន្លឹកឆ្នោត»

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កំពុងរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដោយតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវទៅបោះឆ្នោតលើកដំបូងប្រសិនជាចង់ឈរឈ្មោះឲ្យគេបោះឆ្នោតក្រោយៗទៀត។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះ គឺជាការឆ្លើយតបទៅនឹងចលនារបស់អ្នកនយោបាយប្រឆាំង ដែលកំពុងបើកយុទ្ធនាការមិនទៅបោះឆ្នោត ឬទៅបោះឆ្នោតដោយគូសសន្លឹកឆ្នោតចោល។
ប្រភព RFI៖ https://bit.ly/3qHxYzp
Join Telegram : https://t.me/COMFREL
See less
 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា