លោក ហ៊ុន សែន បញ្ជាឱ្យកែច្បាប់ដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់អ្នកនយោបាយដែលមិនទៅបោះឆ្នោតអាណត្តិនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរបស់លោកសិក្សាពីលទ្ធភាពកែច្បាប់បោះឆ្នោត ដើម្បីដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់អ្នកនយោបាយទាំងឡាយណាដែលមិនទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ការបញ្ជានេះធ្វើឡើងនៅក្នុងសារជាសំឡេងមួយផ្សាយកាលពីយប់ថ្ងៃទី១២ ខែមិថុនា នៅលើទំព័រតេឡេក្រាម (Telegram) របស់លោក ហ៊ុន សែន។
ប្រភព RFA៖ https://bit.ly/43SE5jf
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា