អាជ្ញាធររារាំងកម្មកររោងចក្រស្តារឡៃថ៍ ជាង ៦រយនាក់មិនឱ្យហែញត្តិទៅក្រសួងការងារ
កងកម្លាំងចម្រុះ ស្រុកមុខកំពូល ខេត្តកណ្ដាលជាង ៣០នាក់ នៅថ្ងៃទី១៥ ខែមិថុនា បានរារាំងកម្មកររោងចក្រស្តារឡៃថ៍ជាង ៦០០នាក់ ដែលជិះម៉ូតូហែញត្តិទៅក្រសួងការងារ ដើម្បីទាមទារឱ្យក្រសួងអន្តរាគមន៍ទៅថៅកែ ដោះស្រាយវិវាទការងារ។ ក្រុមកម្មករ និងមន្ត្រីសង្គមស៊ីវិលចាត់ទុកថា ការរារាំងរបស់អាជ្ញាធរនេះជាការរំលោភលើសិទ្ធិកម្មករ និងបន្តទុកឱ្យថៅកែកេងចំណេញលើផលប្រយោជន៍កម្មករបន្តទៀត។
ប្រភព RFA៖ https://bit.ly/3CusUB0
Join Telegram : https://t.me/COMFREL
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា