ត្រឡប់ក្រោយ

"ការ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​អាច​បង្ក​ការ​ភ័យខ្លាច និង​ប៉ះពាល់​ដល់​ភាព​សម្ងាត់​នៃ​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ឆ្នោត"

អ្នកជំនាញ​កិច្ចការ​បោះឆ្នោត និង​អ្នកវិភាគ លើកឡើង​ថា ការ​កែ​ច្បាប់​ដក​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​អ្នក​មិន​ទៅ​បោះឆ្នោត អាច​បង្ក​ការភ័យខ្លាច ភ័ន្តច្រឡំ និង​ប៉ះពាល់​ដល់​ភាព​សម្ងាត់​នៃ​ការ​សម្រេចចិត្ត​របស់​ម្ចាស់​ឆ្នោត។ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) អះអាង​ថា គ.ជ.ប ចាំ​តែ​អនុវត្ត​តាម​ច្បាប់​ដែល​អនុម័ត​ដោយ​សភា និង​ព្រឹទ្ធសភា​ប៉ុណ្ណោះ បើ​ទោះបី​ជា​ច្បាប់​ទាំងនោះ​ត្រូវ​បាន​កែប្រែ​ភ្លាមៗ​ក្នុង​អំឡុង​ពេល​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ក៏ដោយ។
ប្រភព RFA៖ https://bit.ly/43Mcnoe
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា