ត្រឡប់ក្រោយ

កម្មករ​រោងចក្រ​ស្តារឡៃថ៍​ជំរុញ​ក្រសួង​ការងារ​ឱ្យ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ការងា

កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ស្តារឡៃថ៍ នៅ​ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិត ៣ពាន់​នាក់ នៅ​ថ្ងៃ​ទី១៦ មិថុនា បន្ត​ការ​តវ៉ា​ជុំវិញ​ឱ្យ​ក្រសួង​ការងារ និង​ថៅកែ​រោងចក្រ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​ឆាប់​រហ័ស ដើម្បី​ឱ្យ​ពួក​គាត់​អាច​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រុម​កម្មករ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មន្ទីរ​ការងារ និង​អភិបាល​ខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ពុំ​មាន​ដំណោះស្រាយ​ស្រប​ការ​ទាមទារ​របស់​ពួក​គាត់។
ប្រភព RFA៖ https://bit.ly/3Xg5skK
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា