ត្រឡប់ក្រោយ

ពលករ​ខ្មែរ​មួយចំនួន​រស់នៅ​​កូរ៉េខាងត្បូង​ខុស​ច្បាប់ ​ប្រឈម​នឹង​បញ្ហា​លំបាក​ជាច្រើន

ពលករ​ខ្មែរ​មួយចំនួន​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​ដោយ​ខុសច្បាប់ កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​ជាច្រើន ដូចជា ការស្វែងរក​ការងារ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ជីវភាព​ខ្វះខាត និង​ការ​តាម​ចាប់ខ្លួន​ពី​អាជ្ញាធរ​កូរ៉េ។ ពួកគាត់​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​ក្លាយជា​ពលករ​រស់នៅ​ខុសច្បាប់​បែបនេះ គឺ​ដោយសារតែ​ថៅកែ​ជនជាតិ​កូរ៉េ​ធ្វើបាប និង​រំលោភសិទ្ធិ​ការងារ ដូច្នេះ​ពួកគាត់​បង្ខំចិត្ត​រត់ចេញ​ពី​កន្លែង​ការងារ​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ការងារ យល់​ឃើញ​ថា មន្ត្រី​ស្ថានទូត​គួរតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទាំងនេះ​ដើម្បី​ធានា​ដល់​ការរស់នៅ​ដល់​ពលករ​ខ្មែរ។
ប្រភព RFA៖ https://bit.ly/46eI4b4
Join Telegram : https://t.me/COMFREL
See less
 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា