លោក ហ៊ុន សែន សារភាពថា លោកជាមនុស្សឆេវឆាវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សារភាពថា លោកជាមនុស្សឆេវឆាវ ហើយភាពភាពឆេវឆាវនេះ កើតឡើងក្រោយពេលលោកត្រូវរបួសពិការភ្នែកម្ខាងកាលពីសម័យសង្គ្រាម។ ទោះយ៉ាងណាលោក ហ៊ុន សែន អះអាងថា បើទោះជាលោកជាមនុស្សឆេវឆាវ តែចំពោះការសម្រេចចិត្តផ្នែកនយោបាយ គ្មានអ្នកនយោបាយណាមួយចិត្តធ្ងន់ដូចលោកឡើយ។ អ្នកសិក្សាផ្នែកធម៌អប់រំផ្លូវចិត្ត លើកឡើងថា មេដឹកនាំ ដែលជាមនុស្សឆេវឆាវ នៅពេលសម្រេចកិច្ចការអ្វីមួយ តែងតែយកចិត្ត ឬអារម្មណ៍មកធ្វើជាប្រធាន ហើយបើចិត្តនោះគ្មានបញ្ញាទេ នឹងបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។
ប្រភព RFA៖ https://bit.ly/4497Onx
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា