គ.ជ.ប ព្រមានថាអ្នកណែនាំឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលនឹងត្រូវផ្ដន្ទាទោសតាមច្បាប់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា អ្នកដែលណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ ការព្រមាននេះ ធ្វើឡើងតាមរយះសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែកក្កដានេះ ក្រោយក្រុមដែលមាននិន្នាការប្រឆាំងនៅក្រៅប្រទេសបានបើកយុទ្ធនាការប្រឆាំងការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត តែត្រូវគូសខ្វែងសន្លឹកឆ្នោតចោល។
ប្រភព RFI៖ https://bit.ly/3O64V1K
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា