លោក ហ៊ុន សែន រងការប្រមាថពីពលរដ្ឋថៃជុំវិញរឿងលោក Pita តែលោកថាសំដៅទៅលើអ្នកប្រឆាំងខ្មែរប៉ុណ្ណោះ
បណ្តាប្រជាពលរដ្ឋថៃ និងអ្នកគាំទ្រលោក Pita Limjaroenrat បាននាំគ្នារិះគន់ និងជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងពីការបរាជ័យរបស់លោក Pita មិនអាចធ្វើជានាយករដ្ឋមន្ត្រី។ ប្រតិកម្មរបស់បណ្តាពលរដ្ឋថៃ និងអ្នកគាំទ្រលោក Pita កើតមានឡើង ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្តាញសង្គមធ្វីតធ័រ ថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា។
ប្រភព RFI៖ https://shorturl.at/dloHY
Join Telegram : https://t.me/COMFREL
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា