ត្រឡប់ក្រោយ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បង្កើត​ក្រុមការងារ​ចុះដក​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ពីគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន និងហាង​បញ្ចាំ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ សម្រេចបង្កើត​ក្រុមការងារ​ចុះដក​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​ច្បាប់​ដើម​ដែលប្រជាពលរដ្ឋ​បានយក​ទៅដាក់​បញ្ចាំ​នៅគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន ប្រតិបត្តិការ​កម្ចី​ជនបទ​ក្នុង​ប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាង​លក់ទំនិញ​ប្រើប្រាស់ និងកន្លែង​បញ្ចាំនានា​ក្នុង​ភូមិសាស្រ្ត​ខេត្ត។ នេះបើតាម​សេចក្តីសម្រេច​ដែលចុះ​ហត្ថលេខា ដោយ​លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ហើយត្រូវបាន​ផ្សព្វផ្សាយ​ជាសាធារណៈ នៅថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ ២០២៣ ។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/43nUlHO
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា