គ្រួសារមន្ត្រីគណបក្សភ្លើងទៀនទាមទារឱ្យអាជ្ញាធរដោះលែងប្តីមកវិញ
ប្រពន្ធមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀននៅនៅរាជធានីភ្នំពេញ ស្នើដល់អាជ្ញាធរដោះលែងប្តីឱ្យមានសេរីភាពមកវិញ ពីព្រោះពួកគាត់ជាអ្នកនយោបាយដែលមានកិត្តិយស និងកេរ្តិ៍ឈ្មោះស្អាតស្អំដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។ មន្រ្តីសិទ្ធិមនុស្សមើលឃើញថាការចាប់ខ្លួនសមាជិកបក្សប្រឆាំងនេះធ្វើឲ្យបរិយាកាសនយោបាយនៅមុនការបោះឆ្នោតកាន់តែរួមតូច ជាពិសេសរងការរិះគន់ពីសហគមន៍អន្តរជាតិបន្ថែមទៀត ដែលអ្នកនយោបាយត្រូវដោះស្រាយបញ្ចប់ជម្លោះឱ្យបានឆាប់។
ប្រភព RFA៖ https://shorturl.at/jpIKO
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា