សកម្មជនបរិស្ថានថា ពលរដ្ឋជាង១៣ម៉ឺននាក់គាំទ្រលើញត្តិស្នើឱ្យរដ្ឋាភិបាល ដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិ
ក្រុមសកម្មជនការពារបរិស្ថានអះអាងថា ពលរដ្ឋជាង១៣ម៉ឺននាក់បានចុះហត្ថលេខាគាំទ្រលើញត្តិទាមទារឱ្យរដ្ឋាភិបាលដាក់តំបន់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ ព្រមទាំងស្នើឱ្យដកហូតអាជ្ញាបណ្ណវិនិយោគក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់។ ជាមួយនឹងហត្ថលេខាគាំទ្រជាង១៣ម៉ឺននាក់នាពេលនេះ ក្រុមសកម្មជនចលនាមាតាធម្មជាតិ និងអង្គការសង្គ្រោះព្រៃឈើ នឹងបញ្ចូនញត្តិទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍នៅថ្ងៃទី១៧ កក្កដា ស្អែកនេះដើម្បីឱ្យពិនិត្យនូវការស្នើសុំខាងលើ។
ប្រភព RFI៖ https://shorturl.at/agqxR
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា