អ្នកនាំពាក្យបក្សកាន់អំណាច ថាការស្នើច្បាប់របស់តំណាងរាស្ត្រអាមេរិក គ្មានឥទ្ធិពលដល់កម្ពុជាឡើយ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមុខមកច្រានចោលការចោទប្រកាន់របស់សមាជិកព្រឹទ្ធសភាអាមេរិក ចំពោះការលើកឡើងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងធ្វើឲ្យខូចខាតប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។ ការចេញមកប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន៣រូប និងអ្នកតំណាងចំនួន២រូប បានស្នើច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ឲ្យមានការដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជា នៅចំពោះមុខនៃការបោះឆ្នោតថ្នាក់ជាតិខាងមុខ។
ប្រភព RFI៖ https://shorturl.at/mpzE9
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា