ត្រឡប់ក្រោយ

កញ្ញា សេង ធារី ធ្វើ​កូដកម្មអត់​អាហារ ​១០ថ្ងៃ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត

មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិមនុស្ស​ល្បី​ឈ្មោះ កញ្ញា សេង ធារី ចាប់ផ្តើម​ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈពេល​១០ថ្ងៃ​ក្នុង​គុក​ខេត្តព្រះវិហារ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា និងអ្នកទោស​នយោបាយ​ដទៃ​ទៀត។ នេះ​បើ​តាម​ការឱ្យ​ដឹង​របស់​មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កញ្ញា សេង ធារី គឺ​លោក ចារិត ហ្គិនស័រ (Jared Genser) តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ផ្សាយ​នៅ​ថ្ងៃទី១៧ ខែកក្កដា។ ការធ្វើ​កូដកម្ម​បង្អត់​អាហារ​នេះ ក៏​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធនឹង​ការធ្លាក់ចុះ​ដុនដាប​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​​ក្រោម​របប​លោក ហ៊ុន សែន។
ប្រភព RFA៖ https://shorturl.at/kGPR3
Join Telegram : https://t.me/COMFREL
See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា