មេធាវីខ្មែរអាមេរិកាំងកញ្ញា សេង ធារី ថានៅតែរក្សានូវ«ការប្តេជ្ញាដ៏អង់អាច»ដើម្បីសេរីភាព
មេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី ដែលត្រូវបានឃុំខ្លួនរយៈពេលជាងមួយឆ្នាំមកហើយនៅពន្ធនាគារក្នុងខេត្តព្រះវិហារ បានអះអាងថា កញ្ញានៅតែរក្សានូវការប្តេជ្ញាដ៏អង់អាច ដើម្បីការពារសេរីភាព ក្រោយពីបានធ្វើកូដកម្មបង្អត់អាហាររយៈពេល ១០ថ្ងៃ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់មេធាវីការពារក្ដី លោក Jared Genser ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសេចក្តីថ្លែងការណ៍នោះ កញ្ញា សេង ធារី បានបញ្ជាក់ថា ការដែលកញ្ញាធ្វើកូដកម្មបង្អត់អាហារនេះ មិនត្រឹមតែជាការអំពាវនាវសម្រាប់សេរីភាពរបស់កញ្ញានោះទេ ប៉ុន្តែសម្រាប់សេរីភាពរបស់ប្រជាជនកម្ពុជាទាំងអស់។
ប្រភព VOA៖ https://shorturl.at/bfL24
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា