ត្រឡប់ក្រោយ

អង្គការ​សង្គម​ស៊ីវិល រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ខួប​ទី​៦៩ រៀងៗ​ខ្លួន​នៅ​តាម បណ្ដា​ខេត្ត​ផ្សេងៗ ខណៈ​ដែល​រដ្ឋាភិបាល ប្រារព្ធ​ទិវា​នេះ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ

អង្គការ​សង្គម​ស៊ីវិល រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ខួប​ទី​៦៩ រៀងៗ​ខ្លួន​នៅ​តាម បណ្ដា​ខេត្ត​ផ្សេងៗ ខណៈ​ដែល​រដ្ឋាភិបាល ប្រារព្ធ​ទិវា​នេះ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។ អង្គការ​សមាគម សហគមន៍​ដីធ្លី កសិករ យុវជន និង​កម្មករ​កម្មការិនី រាប់​រាយ​នាក់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​គោរព​សិទ្ធិមនុស្ស លើកស្ទួយ​សេរីភាព​បញ្ចេញមតិ និង​ការ​ជួបជុំ ព្រមទាំង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​អ្នកកាសែត​ជាដើម។ រីឯ​រដ្ឋាភិបាល​ថា សិទ្ធិមនុស្ស និង​វឌ្ឍនភាព​មាន​ពេញ​បរិបូរណ៍ ក្រោយ​ផ្ដួល​រំលំ​របប​ប៉ុលពត។ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំនេះ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព ភ័យខ្លាច​បំផុត ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល ដោយ​ពួកគេ ពុំ​ហ៊ាន​ប្រារព្ធ​ទិវា​នេះ ទ្រង់ទ្រាយ​ធំ ដូច​រាល់​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ទេ ពោល​គឺ​ពួកគេ ប្រារព្ធ​ទិវា​នេះ​ទ្រង់ទ្រាយ​តូច​នៅ តាម​បណ្ដា​ខេត្ត​ផ្សេងៗ​តែ​រៀងៗ​ខ្លួន។

ប្រភព៖RFA

https://goo.gl/AB6U1m

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា