ត្រឡប់ក្រោយ

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ប្រទេស វិលត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ប្រទេស វិលត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ធានា​ឲ្យ​មាន​សេរីភាព​ពេញលេញ​សម្រាប់​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​អោយ​ដំណើរការ​ឡើងវិញ។ការ​ទាមទារ​នេះ​ធ្វើឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ ធ្នូ។អ្នករាយការណ៍​ពិសេស​របស់ អង្គការ ប្រជាជាតិ​ទទួលបន្ទុក សិទ្ធិមនុស្ស នៅ​កម្ពុជា អ្នកស្រី រូណា ស្មីត (Rona Smith) បាន​ថ្លែង តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ កាលពី​ថ្ងៃ​ទី១១ ធ្នូ អោយ​ដឹង​ថា អ្នកស្រី​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ហាមឃាត់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ និង​ការបែងចែក​អាសនៈ​ទាំង ៥៥ របស់​គណបក្សប្រឆាំង​ទៅ​អោយ​គណបក្ស​ដ៏ទៃ​ទៀត ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​ឲ្យ។

ប្រភព៖RFA

https://goo.gl/fjZy4U

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា