ត្រឡប់ក្រោយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ទៅពិនិត្យឈ្មោះ នៅតាមសាលា ឃុំ-សង្កាត់របស់ខ្លួន ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៧

 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ទៅពិនិត្យឈ្មោះ នៅតាមសាលា ឃុំ-សង្កាត់របស់ខ្លួន ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៧ ។លោក  ហ៊ីង  ធីឬទ្ធិ សមាជិក គ.ជ.ប បានលើកឡើង ក្នុងកិច្ចប្រជុំជាមួយភាគី ពាក់ព័ន្ធនាព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ថា បន្ទាប់ពីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០១៧ រួចមក គ.ជ.ប នឹងធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះ អ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ-សង្កាត់នីមួយៗ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៤ ធ្នូ នៅសាលាឃុំសង្កាត់  និងនៅទីតាំងណាមួយក្នុងឃុំ-សង្កាត់ ទូទំាងប្រទេស ។

www.voterlist.org.kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា