ត្រឡប់ក្រោយ

អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ (CNRP) ​ដែលបានថ្លែងនៅសហរដ្ឋអាមេរិក គ្រាន់តែជាការបំភិតភ័យ ព័ត៌មានមិនពិតពីកម្ពុជា

អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ (CNRP) ​ដែលបានថ្លែងនៅសហរដ្ឋអាមេរិក គ្រាន់តែជាការបំភិតភ័យ ព័ត៌មានមិនពិតពីកម្ពុជា ជូនពលរដ្ឋខ្មែរនៅអាមេរិក ឲ្យមានការយល់ច្រលំ មកលើរាជរដ្ឋាភិបាលប៉ុណ្ណោះ ។លោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់ CNRP នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បាននិយាយនៅមុខស្ថានទូតខ្មែរ ប្រចាំទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា ភាគីម្ខាងទៀតហេតុតែចង់ឈ្នះ បានកែប្រែច្បាប់តាមអំពើចិត្ត ដើម្បីកំចាត់ដៃគូប្រកួត។លោកបានថ្លែងថា “ច្បាប់ដែលធ្វើនៅកម្ពុជា មិនមែនបម្រើប្រជាពលរដ្ឋទេ គឺជាច្បាប់មួយធ្វើកំចាត់កំចាយខ្មែរ។ ការប្រកួតប្រជែងមួយ វាមិនដែលគូប្រកួតម្ខាងចង់ឈ្នះ កែច្បាប់តាមអំពើចិត្តទេ។ ការប្រកួតបែបនេះ មិនមែនការប្រកួតដោយយុត្តិធម៌ទេ” ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/bXyU3a

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា