ត្រឡប់ក្រោយ

មួយថ្ងៃ​ក្រោយ​សហភាព​អឺរ៉ុប ផ្អាក​ការ​ផ្តល់ជំនួយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការសោកស្តាយ

មួយថ្ងៃ​ក្រោយ​សហភាព​អឺរ៉ុប ផ្អាក​ការ​ផ្តល់ជំនួយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការសោកស្តាយ​។ ហើយគ​.​ជ​.​ប ក៏​មិន​យល់​ដែរ​ចំពោះ​ហេតុផល​មួយចំនួន ដែល​សហភាព​អឺរ៉ុប បានលើកឡើង ដើម្បី​សម្រេច​ផ្អាក​ការ​ផ្តល់ជំនួយ​នេះ​។គ​.​ជ​.​ប ហាក់​មិន​យល់​ចំពោះ​ការលើកឡើង​របស់​សហ​ភាព​អឺរ៉ុប ដែល​ធ្លាប់​សរសើរ​ដំណើរការ​នៃ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ តែ​មកដល់ពេលនេះ បែរជា​មើលស្រាល​សមត្ថភាព​រប​ស់គ​.​ជ​.​ប ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​ក្នុង​ឆ្នាំ​២0១៨​ទៅវិញ​។ តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែធ្នូ គ​.​ជ​.​ប លើកឡើង​នូវ​ចម្ងល់​ទាំងនេះ​ថា​៖«​តើ​មាន​ហេតុផល​អ្វី​ដែរ អាច​វាយតម្លៃ​គ​.​ជ​.​ប ថា ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ មិនមាន​លក្ខណ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើ​មេដឹកនាំ គ​.​ជ​.​ប នៅ​ដដែល សមាជិក​គ​.​ជ​.​ប ភាគច្រើន​នៅ​ដដែល ហើយ​មន្ត្រី​គ​.​ជ​.​ប រាប់រយ​នាក់ ក៏​នៅ​ដដែល​?»​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/eUgro2

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា