ត្រឡប់ក្រោយ

ក្រុម​អ្នកច្បាប់​សហរដ្ឋ​អាមេរិក​គ្រោង​ដាក់​ចេញ​នូវ​វិធានការ​ធ្ងន់ធ្ងរ​ជាក់លាក់ ក្នុង​ការ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន

ក្រុម​អ្នកច្បាប់​សហរដ្ឋ​អាមេរិក​គ្រោង​ដាក់​ចេញ​នូវ​វិធានការ​ធ្ងន់ធ្ងរ​ជាក់លាក់ ក្នុង​ការ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ វិធានការ​ថ្មី​នេះ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ។តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ ប្រចាំ​រដ្ឋ​ហ្វ្លរីដា (Florida) និង​ជា​ប្រធាន​អនុគណៈកម្មការ​កិច្ច​បរទេស​សភា​អាមេរិក លោក ថិត យ៉ូហូ (Ted Yoho) បាន​ប្រាប់ អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ថា វិធានការ​ថ្មី​ដែល​រដ្ឋសភា​អាមេរិក​គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ​នឹង​ចេញ​ជា​លទ្ធផល នៅ​ខែ​មករា ខាងមុខ​យ៉ាង​យូរ​បំផុត៖ «គណៈកម្មការ​របស់​យើង​ធ្វើ​កិច្ចការ​លឿន​ណាស់ អ្នកឯង​នឹង​បាន​ដឹង អំពី​ដំណឹង​នេះ​ប្រហែល​នៅ​ខែ​មករា ឬ​ខែ​កុម្ភៈ។

ប្រភព៖RFA

https://goo.gl/JopXwz



ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា