ត្រឡប់ក្រោយ

រដ្ឋាភិបាល​ចិន និង​ជប៉ុន នឹង​ក្លាយជា​អ្នកធានារ៉ាប់រង​ដល់​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ

​រដ្ឋាភិបាល​ចិន និង​ជប៉ុន នឹង​ក្លាយជា​អ្នកធានារ៉ាប់រង​ដល់​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ បន្ទាប់ពី​អាមេរិក និង​សហភាព​អឺរ៉ុប ប្រកាស​ផ្ដាច់ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ។​ដោយសារតែ​បញ្ហានយោបាយ​នៅ​កម្ពុជា ទាក់ទង​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការឃុំខ្លួន​លោក កឹម សុខា និង​ការផ្អាក​សកម្មភាព​អ្នកនយោបាយ​បក្សប្រឆាំង​៥​ឆ្នាំនេះ រដ្ឋាភិបាល​អាមេរិក និង​សហភាព​អឺរ៉ុប បានប្រកាស​ផ្ដាច់ និង​ព្យួរ​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ។ កន្លងមក​សហភាព​អឺរ៉ុប បាន​ជួយ​ដល់គ​.​ជ​.​ប សម្រាប់​ដំណើការ​បោះឆ្នោត​ជាង​៥​លាន​ដុល្លារ​អាមេរិក ខណៈដែល​អាមេរិក បាន​ជួយ​រថយន្ត​ម៉ាក Ford ចំនួន​៦​គ្រឿង ដល់ គ​.​ជ​.​ប​។ 
ប្រភព៖សារព័ត៌មានថ្មៗ

https://goo.gl/u12uXb

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា