ត្រឡប់ក្រោយ

រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ​កែសម្រួល​អត្រាពន្ធអាករ​ចំពោះ​មុខទំនិញ​មួយចំនួន

 រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ​កែសម្រួល​អត្រាពន្ធអាករ​ចំពោះ​មុខទំនិញ​មួយចំនួន ដែល​នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១​ខែមករា​ឆ្នាំ​២០១៨ ខាងមុខនេះ​។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ថ្ងៃទី​១៤​ខែធ្នូ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ដែល​ស្រង់​យក​ការកែសម្រួល​សំខាន់ៗ​ក្នុង​អនុក្រឹត្យ​នេះ​។បើតាម​សេចក្ដីជូនដំណឹង​ខាងលើ រដ្ឋាភិបាល​បានសម្រេច​ដំឡើង​អត្រា​អាករ​ពិសេស​ពី ៦៥​ភាគរយ ទៅ ៧០​ភាគរយ សម្រាប់​ប្រភេទ​រថយន្ត​គ្រួសារ​ប្រើ​ចំហេះ​ឥន្ធនៈ​សុទ្ធ ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ៣០០០ CC  និង​ដំឡើង​ពី ០ ទៅ​៥​ភាគរយ ចំពោះ​ស៊ីម៉ង់ត៍​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/CZoxyh

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា