ត្រឡប់ក្រោយ

រដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រទេស​លោក​សេរី​ខាងលិច និង​កុម្មុយនិស្ត​ចិន ប្រទាញប្រទង់​ដណ្ដើម​គ្នា

រដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រទេស​លោក​សេរី​ខាងលិច និង​កុម្មុយនិស្ត​ចិន ប្រទាញប្រទង់​ដណ្ដើម​គ្នា ដើម្បី​ធ្វើជា​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។ ខណៈ​អាមេរិក​ចង់​បាន​កម្ពុជា​ដើម្បី​ពង្រឹង​ឥទ្ធិពល​នៅ​អាស៊ីអាគ្នេយ៍ ហើយ​មេដឹកនាំ​កម្ពុជា​កំពុង​ងាក​ទៅ​រក​កុម្មុយនិស្ត​ចិន​ដោយសារតែ​ជំនួយ​គ្មាន​ចំណង។អ្នក​ជំនាញ​កិច្ចការ​បរទេស​ព្រមាន​ថា បើសិនជា​រដ្ឋាភិបាល​សម្រេច​ងាក​ទៅ​ចាប់​មហា​យក្ស​ចិន​ទាំងស្រុង​នោះ កម្ពុជា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ចលនា​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ពី​ម្ចាស់​ឆ្នោត ក៏​នឹង​អាច​កើតមានឡើង​ជាមិនខាន។អ្នក​ជំនាញ​ខាង​កិច្ចការ​បរទេស​លើក​ឡើង​ថា ជម្លោះ​នយោបាយ​នៅ​កម្ពុជា មិន​អាច​ដោះស្រាយ​បញ្ចប់​បានទេ បើសិនជា​មេដឹកនាំ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ពឹង​ផ្អែកលើ​ប្រទេស​មហាអំណាច​លោក​ខាង​លិច និង​មហាអំណាច​កុម្មុយនិស្ត​ចិន​នោះ លុះ​ណា​មេដឹកនាំ​ទាំង​ពីរ​ងាក​មក​រក​តុ​ចរចា​រវាង​ខ្មែរ នឹង​ខ្មែរ។

ប្រភព៖RFA

https://goo.gl/DxWULh

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា