ត្រឡប់ក្រោយ

រដ្ឋ​សភា​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ​១៦​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ប្រ​តិកម្ម​ទៅ​នឹងសេចក្ដី​សម្រេច​របស់​សភា​អឺ​រ៉ុប​ស្ដី​ពី​បញ្ហា​កម្ពុជា

រដ្ឋ​សភា​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ​១៦​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ប្រ​តិកម្ម​ទៅ​នឹងសេចក្ដី​សម្រេច​របស់​សភា​អឺ​រ៉ុប​ស្ដី​ពី​បញ្ហា​កម្ពុជា​ ដោយ​សម្ដែង​នូវការ​មិន​យល់​ស្រប​និង​មាន​ការ​សោក​ស្ដាយ​ ពិសេ​ស​ករណី​ផ្អាកជំនួយក្រោយ​រំ​លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​​បាន​ប្រ​ព្រឹត្តអំ​ពើ​រុច្ច​រិត​បង្ក​ឲ្យ​មាន​អសន្តិ​សុខ​និង​ចលា​ចល​នៅ​ទូទាំង​ប្រ​ទេស​។សេច​ក្ដី​ថ្លែង​ការណ៍​នេះ​បាន​សរសេរ​ថា​៖«ការ​ផ្អាក​ជំ​នួយ​សម្រាប់​កិច្ច​ការ​បោះ​ឆ្នោត​ និង​វិធាន​ការ​ដាក់​ទណ្ឌ​កម្ម​ មិន​មែន​ជា​ជម្រើស​ត្រឹម​ត្រូវ​ដើម្បី​ពង្រឹង​គុណ​ភាព​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ​»។​ «រដ្ឋ​សភា​ជឿជាក់​ថា​ សភាអឺ​រ៉ុប​នឹង​មិន​យកបញ្ហា​នេះ​ដើម្បី​សម្រេច​ចិត្ត​ដែល​មាន​លក្ខ​ណៈ​នយោបាយ​ទេ​ ប៉ុន្តែ​នឹង​ផ្ដល់​សារៈសំ​ខាន់​ដល់ផល​ប្រ​យោជន៍​ទូទៅ​របស់​កម្ម​ករ-កម្ម​ការិនី​»។​

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/TCMRZn

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា