ត្រឡប់ក្រោយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​មិន​ព្រម​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ តាម​បញ្ជា​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​នៅ​ព្រឹក ថ្ងៃ​ទី​១៧ ខែ​ធ្នូ បុរស​ខ្លាំង​នៅ​កម្ពុជា បាន​ពន្យល់​ថា ទៅ​មន្ត្រី​គណបក្សប្រឆាំង​ថា ពេល​ចូលកាន់​តំណែង​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ហើយ ពេល​បញ្ចប់​តំណែង​ក៏​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​វិញ​ដែរ។កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​តម្រូវ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ ដែល​ត្រូវ​បញ្ឈប់​ពីមុខ​តំណែង ដោយសារ​ការ​សម្រេច​របស់​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រយៈពេល ៣០​ថ្ងៃ ជា​កំហិត ក្រោយ​ការ​ចាកចេញ​ពីមុខ​តំណែង។

ប្រភព៖RFA

https://goo.gl/NY4meh

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា