ត្រឡប់ក្រោយ

មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន លើក​ឡើង​ស្រដៀង​គ្នា​ថា គ្មាន​ទេ​ការ​បង្កើត​គណបក្ស​ថ្មី

មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន លើក​ឡើង​ស្រដៀង​គ្នា​ថា គ្មាន​ទេ​ការ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៨​ ហើយ​ពួកគេ​ក៏​មិន​គាំទ្រ​ឲ្យ​បង្កើត​បក្ស​ថ្មី​ដែរ។ ការ​លើក​ឡើង​នេះ ក្រោយពេល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សរសេរ​​​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ដោយ​ផ្ដល់​ជា​យោបល់​ឱ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ។ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើកឡើង​ថា ការ​ផ្ដល់​យោបល់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​នេះ បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ គឺ​មិនមែន​ជា​ការ​ផ្សះផ្សា​ជាតិ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​សង្គមជាតិ​រឹតតែ​បែក​បាក់​ថែម​ទៀត។

ប្រភព៖RFA

https://goo.gl/mUezPo

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា