ត្រឡប់ក្រោយ

អាជ្ញាធរភ្នំពេញអនុញ្ញាត ឲ្យរំលឹកវិញ្ញាណក្ខន្ធលោក ជា វិជ្ជា តែកុំពាក់ព័ន្ធជាមួយ អតីតមន្រ្តីបក្សប្រឆាំង

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ជាថ្ងៃក្រុមសហជីពសេរីកម្មករកម្ពុជា រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធខួបទី១៤ឆ្នាំ របស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្ម ក្រោយឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ។នៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនៗដែរ គឺសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសហជីព រៀបចំប្រារព្ធខួបដដែល ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកនយោបាយ ដែលជាអតីតគណបក្សសង្រ្គោះជាតិទាំង ១១៨រូប ដែលបានកាត់សិទ្ធិនយោបាយនោះ ចូលរួមថ្លែងសារអ្វីនោះទេ ហើយម្យ៉ាងទៀត ប្រសិនបើមានបញ្ហាអ្វីកើតឡើង ត្រូវទទួលខុសត្រូវដោយខ្លួនឯង ។

ប្រភព៖ដើមអំពិល

https://goo.gl/xqeKNE

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា