ត្រឡប់ក្រោយ

មនុស្ស​បី​នាក់​ ត្រូវ​តុលាការ​ចោទ ​ប្រកាន់​ រឿង​កិបកេង​ប្រាក់ ​បុណ្យ​សព​បណ្ឌិត​ កែម​ ឡី

ព្រះ​តេជគុណ​ ប៊ុត​ ប៊ុន​តិញ​ លោក​ ប៉ា​ ងួន​ទៀង​ និង​ លោក​ មឿន​ តុលា​ ត្រូវ​បាន​លោក​ គុជ​ គឹមឡុង​ ព្រះ​រាជអាជ្ញា​រង​នៃ​អយ្យការ​ អម​សាលា​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពីបទ​"រំលោភ​លើ​ទំនុក​ចិត្ត ​"តាម​មាត្រា​៣៩១និង​មាត្រា​៣៩២នៃ​ក្រម​ព្រហ្មទណ្ឌ​។ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងតាមបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា​  កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ដោយស្នើឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញស៊ើបអង្កេត ស្វែងរកការពិតលើ គណៈកម្មការចំពោះថវិកាដែលបងប្អូន ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសព លោកបណ្ឌិត កែម ឡី។​

ប្រភព៖ដើមអំពិល

https://goo.gl/716hNA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា