ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថា ការ​បោះឆ្នោត​នឹង​មិន​ពន្យារពេល​តាម​ការ​ចង់​បាន​របស់​លោក សម រង្ស៊ី ទេ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា​ថ្មី​ថា ការបោះឆ្នោត​ព្រឹទ្ធសភា​និង​បោះឆ្នោត​សកល​នឹង​ប្រព្រឹត្ត​ទៅតាម​ការកំណត់ ទោះបី លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ពន្យារពេល​បោះឆ្នោត​នោះ​ទេ កម្ពុជា​អាច​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា។ លោក ហ៊ុន សែន សរសេរ​ក្នុង​សា​រលើ​ទំព័រ (Facebook) របស់​លោក​ផង និង​ថ្លែង​សារ​ជា​សាធារណៈ​ផង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨​មករា នេះ​ថា ការបោះឆ្នោត​ជ្រើសរើស សមាជិក​ព្រឹទ្ធសភា ថ្ងៃ២៥ កុម្ភៈ និង​ការ​បោះឆ្នោត​ជ្រើស​សមាជិក​រដ្ឋសភា ថ្ងៃ​២៩ កក្កដា ២០១៨ បាន​កំណត់​រួចហើយ មិន​មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ។

ប្រភព៖RFA

https://goo.gl/6nXz4H

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា