ត្រឡប់ក្រោយ

មេធាវី​លោក កឹម សុខា ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​សុំ​ឲ្យ​កូន​ក្ដី​នៅ​ក្រៅ​ឃុំ

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​រួច​រាល់​ហើយ ដើម្បី​ស្នើសុំ​ឲ្យ​កូនក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។លោក​មេធាវី សំ សុគង់ ក្នុង​ចំណោម​មេធាវី​ទាំង ៨​រូប ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ពន្យល់​ពី​មូលហេតុ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលាឧទ្ធរណ៍​យ៉ាង​ដូច្នេះ៖ «យើង​បាន​ដាក់​សុំ​នៅ​ក្រៅ​ឃុំ​កាល​ពី​ក្នុង​ថ្ងៃ​ទី​១១ ហើយ​នៅ​ថ្ងៃ​ទី​១៥ ហ្នឹង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង និង​ចេញ​ដីកា​មួយ​ច្បាប់​ដីកា​ហ្នឹង​គឺ​ដីកា​មិន​ព្រម​ដោះលែង ហើយ​ក្រុម​មេធាវី​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ទៅ​នឹង​ដីកា​មិន​ព្រម​ដោះលែង ដើម្បី​ឲ្យ​សភា​ស៊ើប​សួរ​សម្រេច​ឡើង​វិញ​ចំពោះ​ការ​ស្នើ​សុំ​ហ្នឹង»

ប្រភព៖RFA

https://goo.gl/56LkDN

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា