ត្រឡប់ក្រោយ

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​លោក ជា មុនី

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Frontline Defenders) ស្នើ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា មុនី។អង្គការ​នេះ​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ធានា​សុវត្ថិភាព ព្រមទាំង​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​លោក ជា មុនី ដែល​កំពុង​លាក់​ខ្លួន​នៅ​ទីកន្លែង​មាន​សុវត្ថិភាព។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​លោក ជា មុនី ឱ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មករា ពី​បទ​ញុះញង់​តាម​បណ្ដឹង​របស់​សហភាព និង​សហព័ន្ធ​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ចំនួន ១២០ ដែល​បាន​ចោទ​លោក ជា មុនី ថា​បាន​ញុះញង់​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា។

ប្រភព៖RFA

https://goo.gl/Lp3DSh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា