ត្រឡប់ក្រោយ

ក្រុម​សហជីព​និង​សាច់ញាតិ​​​រំឭកខួប ១៤ ​ឆ្នាំ​នៃ​ការ​ធ្វើ​ឃាតមេដឹកនាំកម្មករ​លោក ជា វិជ្ជា

ក្រុម​សហជីព​កម្មករ និង​សាច់​ញាតិ​របស់លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៅ​ព្រឹក​នេះ ​បាន​ជួបជុំគ្នា​នៅមុខ​រូបសំណាក់​របស់លោក ដើម្បី​ធ្វើ​គោរព​វិញ្ញាណ​ក្ខន្ធ​និង​រំឭក​ដល់​វីរភាព​របស់​ប្រធាន​សហជីព​ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០០៤។លោក រ៉ុង ឈុន អតីត​សមាជិក គ.ជ.ប និង​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ដែល​តំណាង​ជំនួស​លោក ជា មុន្នី បាន​ថ្លែង​ថា ការ​ប្រារព្ធ​ពិធី​នៅ​ឆ្នាំនេះ ក៏​មិន​ខុសពី​បណ្តា ឆ្នាំមុនៗ គឺ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​សហជីព​រៀបចំ​ប្រារព្ធ​ខួប​ដដែល​ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​លើស​ពី ​១២០ ​នាក់ និង​អ្នក​នយោបាយ​ដែលជា​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១១៨រូប ដែល​បាន​កាត់​សិទ្ធិ​នយោបាយ​នោះ​ចូលរួម​ថ្លែង​សារ​អ្វី​នោះទេ។ ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​បញ្ហា​អ្វី​កើត​ឡើង​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង​ និង​ចំពោះ​មុខ​ច្បាប់។

ប្រភព​៖ភ្នំពេញប៉ុស្តិ៍

https://goo.gl/iSwY3E

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា