លោក សម រង្ស៊ី បានបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេស តែលោក កឹម សុខា តាមរយៈមេធាវីរបស់ខ្លួន បានបញ្ជាក់គោលជំហរពីក្នុងពន្ធនាគារថា លោកមិនចូលរួមឡើយ។ បច្ចុប្បន្ន ចលនាដែលលោក សម រង្ស៊ី អះអាងថាការរក្សាកម្លាំងនយោបាយបក្សប្រឆាំង ក្លាយជាប្រធានបទនៃការពិភាក្សាដែលមិនឯកភាពមួយ។«សម រង្ស៊ី និង កឹម សុខា គឺជាមនុស្សតែមួយ ជាដៃគូស្លាប់រស់»។ នេះគឺជាពាក្យ ដែលលោក សម រង្ស៊ី និងលោក កឹម សុខា និយមប្រើកាលពីកន្លងមក ដើម្បីទាក់ទាញទឹកចិត្តអ្នកគាំទ្រនិងប្រជាពលរដ្ឋ ឲ្យជឿជាក់លើកពួកគាត់ទាំងពីរ និងគណបក្សសង្គ្រោះជាតិទាំងមូល។
ប្រភព៖ថ្មីៗ
https://goo.gl/gqQR1Y