ការបោះឆ្នោត


កាល​បរិច្ឆេទ​សំខាន់​ៗ​​​នៃ​ការ​បោះ​ឆ្នោត​​ជ្រើស​​​តាំង​​​តំណាង​រាស្រ្ត​ នីតិកាល​ទី​៥ ឆ្នាំ​២០១៣

  • ៣១ ធ្នូ ២០១២ - ការផ្តល់សុពល​ភាព​ និងប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​​ផ្លូវ​ការ​ឆ្នាំ​២០១២ ដោយ​ គ.ជ.ប
  • ២៩ មេសា ដល់ ១០ ឧសភា ឆ្នាំ២០១៣ - ការចុះបញ្ជី​គណបក្ស​នយោ​បាយ​​ឈរឈ្មោះ​បោះឆ្នោត​ និងបញ្ជី​បេក្ខជន​
  • ០១ ដល់ ២៥ មិថុនា ២០១៣ - ការផ្តល់​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត
  • ២៦ មិថុនា ២០១៣ -​ ការបិទផ្សាយ​បញ្ជីរាយនាម​គណបក្សនយោបាយ​ និងបេក្ខជន​ឈរឈ្មោះ​តាមមណ្ឌល​រាជធានី​ ខេត្ត​
  • ២៧ មិថុនា ដល់ ២៦ កក្កដា ២០១៣ - ការឃោសនាបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត​ឆ្នាំ២០១៣
  • ២៧ កក្កដា ២០១៣ - ការបិទផ្សាយ​បញ្ជី​បោះឆ្នោត និង​បញ្ជី​ទីតាំង​នៅ ការិយាល័យ​បោះឆ្នោត
  • ២៨ កក្កដា ២០១៣ - ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយ​លទ្ធផល​បឋម​នៅ​ការិយាល័យ​បោះឆ្នោត​
  • ១៤ សីហា ដល់ ០៨ កញ្ញា ២០១៣ - ការប្រកាសលទ្ធផល​ផ្លូវការ ការបែងចែក​អាសនៈ និងការ​កំណត់​បេក្ខជន​ជាប់ឆ្នោត

ព័ត៌មានខ្លះពី ការបោះឆ្នោត​នៅកម្ពុជា

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ ថ្ងៃ​ទី ២៣​ខែ​តុលា​ ឆ្នាំ​ ១៩៩១ បាន​តម្រូវ​​ឱ្យ​​​​កម្ពុជា​​​ រៀបចំ​ ការ​​បោះឆ្នោត​ ជា​​សកល​ ដោយ​ សេរី​ និង​​​យុត្តិធម៌​ ដើម្បី​បញ្ចប់​​ជម្លោះ​ បង្កើត​ ស្ថាប័ន​​គ្រប់​​គ្រង​​ប្រទេស​ និង​​ កសាង​​នីតិរដ្ឋ។ ក្រោម​​កិច្ច​រៀបចំ​​ របស់​ អាជ្ញាធរ​​បណ្តោះ​​អាសន្ន​ នៃ​អង្គ​ការ​​សហប្រជាជាតិ​​ប្រចាំ​​​នៅ​​​កម្ពុជា​ ហៅ​កាត់​ អ៊ុនតាក់​ (UNTAC) ការ​​បោះឆ្នោត​​ជា​​សកល​​លើក​​​ដំបូង​ បាន​​ប្រព្រឹត្តិ​​ឡើង​​​​កាល​ពី ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​​១៩៩៣ ហើយ​ សភា​​​ធម្មនុញ្ញ​​មួយ បាន​និមិត្ត​​ឡើង​ នៅ​ថ្ងៃ​ទី ១៤ ខែ​​មិថុនា ​ឆ្នាំ​១៩៩៣ ដើម្បី​ តាក់​​តែង​​​រដ្ឋ​ធម្មនុញ្ញ​ នៃ​​​ព្រះ​​រាជា​​ណាចក្រ​​​កម្ពុជា​។ រដ្ឋ​ធម្មនុញ្ញ​​មួយ ដែល​​ត្រូវ​​បាន​​ សភា​ អនុម័ត​ នៅ​​ថ្ងៃ​ទី​ ២១ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ បាន​ផ្តួចផ្តើម​​ ឱ្យ​មាន​ការបោះឆ្នោត​ ៤ប្រ​ភេទ​​ ៖

រូបភាព UN៖ ស្រ្តីពរកូន​ចូល​រួមបោះឆ្នោត​ក្នុង​ឆ្នាំ១៩៩៣

  1. ​​ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្រ្ត​
  2. ​ការបោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់​
  3. ​ការ​បោះឆ្នោត​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​​​រាជ​ធានី ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ និង​
  4. ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​សមាជិក​​ព្រឹទ្ធ​សភា​។

ការ​បោះឆ្នោត​ទាំង​នេះ​ ​​ធ្លាប់​​​បាន​​រៀបចំ​​​ឡើង​​ជា​​បន្តបន្ទាប់​រហូត​មក​ដល់បច្ចុប្បន្ន ដោយ​​​ត្រូវ​បាន​​រៀប​​ចំ​​​តាម​​បែប  ​​​សកល និង​​អសកល​។ ការ​បោះឆ្នោត​ទាំងអស់​ សុទ្ធ​តែ​​អនុញ្ញាត​​ឱ្យ​ គណបក្ស​​នយោបាយ​ អង្គការ​​ជាតិ​ និង​អន្តរជាតិ​​​ចូល​​រួម​​​សង្កេត​ការណ៍​។ ទោះបីជា​យ៉ាងណា តាម​ច្បាប់​ដែលមាន​ស្រាប់​​បច្ចុប្បន្ន​ គ្រប់​​មន្រ្តី​​ជាប់​​ឆ្នោត​​ទាំង​​អស់​​នឹង​​​បាត់​​បង់​​​មុខ​​តំណែង​ ​ប្រសិន​បើ​​សាមី​ខ្លួន​​បាត់​ប​ង់​​សមាជិក​ភាព​​ពី​គណបក្ស​​នយោ​បាយ​​របស់​ខ្លួន។


១. ការបោះឆ្នោតបែបសកល ៖ សម្រាប់​ការ​បោះ​ឆ្នោត​ជា​សកល អ្នក​​មាន​​សិទ្ធិ​បោះ​ឆ្នោតទាំងអស់​​ សំ​ដៅ​​ដល់​​​ប្រជាពលរដ្ឋ​​​ខ្មែរ​ទាំង​ពីរ​ភេទ​ ដែល​​មាន​​អាយុ​ចាប់​ពី ១៨​ឆ្នាំ ឡើង​ និង​មាន​​ឈ្មោះ​​ក្នុង​​បញ្ជី​​បោះ​ឆ្នោត​។ តាមការ​អនុវត្ត​នៅ​កម្ពុជា​ មានត្រឹមតែ ការបោះឆ្នោតពីរ ប៉ុណ្ណោះ​ដែល​ប្រកាន់​យក​ការបោះ​ឆ្នោត​បែប​សកល។


ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្រ្ត​

ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​នឹង​ត្រូវ​រៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.០០ ព្រឹក រហូតដល់ម៉ោង ១៥.០០ល្ងាច។ អ្នកបោះឆ្នោត​ដែល​ស្ថិត​ក្នុងការិយា​​ល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០​ ។ អានបន្ត...

ការបោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់

ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/​សង្កាត់​ក្នុង​មណ្ឌល​នីមួយៗ​មានចាប់ពី៥ ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។ សមា​ជិក​​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង... អានបន្ត...

២. ការបោះឆ្នោតបែបអសកល ៖ ការ​​បោះឆ្នោត​​​អសកល​ អ្នក​មាន​​សិទ្ធិ​​​បោះ​ឆ្នោត​ គឺ​ជា​តំណាង​រាស្រ្ត​ក្នុង​តំណែង​ និងជា​សមាជិក​​ក្រុម​​បឹ្រក្សា​ឃុំ​ សង្កាត់​​ទាំង​អស់​​ក្នុង​តំ​ណែង​។ កន្លង​មក​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ និងការបោះឆ្នោត​ជ្រើសរើស​សមាជិកព្រឹទ្ធសភា​។

ការ​បោះឆ្នោត​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​​​រាជ​ធានី ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​

សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាត​ត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃ​បោះ​ឆ្នោត។ អានបន្ត...

ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​សមាជិក​​ព្រឹទ្ធ​សភា

ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេល​ព្រឹទ្ធ​សភាថ្មី​ចូល​កាន់​តំណែង)។ អាសនៈ​ត្រូវ​បែងចែក​តាម​ប្រព័ន្ធ​សមាមាត្រ​​យក​រូបមន្ត​មធ្យម​​ភាគ​ខ្ពស់​បំផុត​ដែល​ផ្អែក​តាម​ចំនួន​អាសនៈ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​តាម​មណ្ឌល​​ភូមិភាគ​បោះ​ឆ្នោត។ អានបន្ត...

រូបភាព អង្គការ​សហប្រជាជាតិ​ ៖ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ
​ចែកប័ណ្ណព័ត៌មានអំពីកិច្ច​ប្រជុំ​ពហុបក្ស​សម្រាប់​ការបោះឆ្នោត​ជ្រើស
រើស​សមាជិក​សភា កាលពីថ្ងៃទី​ ១៨ ខែឧសភា​ ឆ្នាំ១៩៩៣

ការបោះឆ្នោតដែលនឹងមកដល់ កាលបរិច្ឆេទ ការបោះឆ្នោត ទីកន្លែង ថ្ងៃអាទិត្យ-ទី២៨-ខែកក្កដា-ឆ្នាំ២០១៣ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តអាណត្តិទី៥ (២០១៣-២០១៨) ប្រទេសកម្ពុជា ព័ត៌មានបន្ថែមផ្សេងទៀត ១ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តើ​​ឯកសារ​ណា​ខ្លះ​ដែល​​អាច​ប្រើ​ប្រាស់​ដើម្បី​​ចុះ​ឈ្មោះ​បោះឆ្នោត​ ? មើលឯកសាររូបភាព​ ២ ប្រតិទិនបោះឆ្នោត កម្ពុជានឹងរៀបចំដំណើរការចុះឈ្មោះបោះឆ្នោត ឃោសនាបោះឆ្នោត ការបោះឆ្នោត ដែលនឹងមកដល់ជា​បន្តបន្ទាប់​... រកមើលប្រតិទិនបោះឆ្នោត ​ ៣ បទល្មើសបោះ​ឆ្នោត​ ច្បាប់​បោះឆ្នោត​​បាន​រិត​បណ្តឹង​សកម្មភាព​​មួយ​ចំនួន​... អានបន្ត​ ៤ ការ​ឃោសនាបោះ​ឆ្នោត​ រយៈពេលនៃការឃោសនាបោះឆ្នោត អាចប្រែប្រូលទៅតាមប្រភេទនៃការបោះឆ្នោត តែជាទូទៅ ការឃោសនាបោះឆ្នោត ត្រូវបញ្ចប់ ឱ្យបានមុនថ្ងៃបោះឆ្នោត ២៤ ម៉ោង​... អានបន្ត ​ ៥ ការ​ចុះ​បញ្ជីគណបក្សនយោបាយ ដើម្បីចូលរូមប្រជែង​នឹងការ​បោះឆ្នោត គណបក្ស​នយោបាយ​ត្រូវចុះ​បញ្ជី​គណបក្ស​នយោបាយ...​ អានបន្ត កត់ត្រាចូល / ចុះឈ្មោះ លទ្ធផល និងអាសនៈនៃការបោះឆ្នោត »តារាង​លទ្ធផល​សម្លេង​ឆ្នោត​ និងអាសនៈ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​/ស្រុក​/ខណ្ឌ​ ឆ្នាំ​២០០៩ »ប្រវត្តិ​សង្ខេប​តំណាង​រាស្រ្ត​ នីតិកាល​ទី​៤ (២០០៨-២០១៣) តួនាទី សិទ្ធិ និង អំណាច ទាញយក PDF ការបោះឆ្នោតនិងការបញេ្ចញមតិ ទាញយក PDF ទាក់ទងទៅនឹងព័ត៌មាន ទីនេះ

កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា